ព្រះត្រៃបិដក ភាគ ០៦

ឧបាយ​ដូចម្តេច​ហ្ន៎​ ​កាលបើ​ជ្រលក់ចីវរ​ ​ត្រូវ​ជ្រលក់​ដោយ​ប្រែត្រឡប់​ឲ្យ​សព្វ​ស្មើ​ល្អ​ ​ប្រសិនបើ​ដំណក់ទឹក​ស្រក់​មិនទាន់​អស់​ ​ឧបជ្ឈាយ៍​កុំអាល​ដើរចេញ​។​ ​បើស​ទ្ធិ​វិហារិក​ ​មាន​ជម្ងឺ​ ​ឧបជ្ឈាយ៍​ត្រូវ​ថែទាំ​អស់មួយជីវិត​ ​ត្រូវ​រង់ចាំ​លុះតែ​ជា​ជម្ងឺ​។​

​ចប់​ ​សទ្ធិវិហារិក​វត្ត​។​


 [​៨៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​សទ្ធិវិហារិក​ ​មិនបាន​ប្រព្រឹត្ត​ល្អ​ ​(​គឺ​មិនបាន​យកចិត្ត​ទុកដាក់​)​ ​នឹង​ឧបជ្ឈាយ៍​ទាំងឡាយ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សទ្ធិវិហារិក​ ​មិនសមបើ​នឹង​មិន​ប្រព្រឹត្ត​ល្អ​នឹង​ឧបជ្ឈាយ៍​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​សទ្ធិវិហារិក​មិនបាន​ប្រព្រឹត្ត​ល្អ​នឹង​ឧបជ្ឈាយ៍​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សទ្ធិវិហារិក​ ​មិនសមបើ​នឹង​មិន​ប្រព្រឹត្ត​ល្អ​នឹង​ឧបជ្ឈាយ៍​ទេ​។​ ​ព្រះ​ដ៏​មានបុណ្យ​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636793576441520170
ទៅកាន់ទំព័រ៖