ព្រះត្រៃបិដក ភាគ ០៦
មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក មិនគួរនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណាដែលមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ។ ពួកសទ្ធិវិហារិកទាំងនោះ ក៏នៅតែមិនប្រព្រឹត្តល្អក្នុងឧបជ្ឈាយ៍ដដែល ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទើបព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍ បណ្តេញសទ្ធិវិហារិក ដែលមិនបានប្រព្រឹត្តល្អចេញ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវបណ្តេញសទ្ធិវិហារិកយ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ឲ្យដឹងដោយកាយ បញ្ជាក់ឲ្យដឹងដោយវាចា ឬទាំងកាយទាំងវាចាថា អញបណ្តេញអ្នកឯងឥឡូវនេះក្តី ថាអ្នកឯងកុំចូលមកក្នុងទីនេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកទៅក្តី ខ្លួនអញ អ្នកឯងមិនត្រូវមកបម្រើទេក្តី (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិក (បើ) ឧបជ្ឈាយ៍មិនបានបញ្ជាក់ឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិកទេ។ សម័យនោះ ពួកសទ្ធិវិហារិកដែលឧបជ្ឈាយ៍បានបណ្តេញហើយ ក៏មិនបានឲ្យឧបជ្ឈាយ៍អត់ទោសឲ្យវិញ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ
ID: 636793576691614474
ទៅកាន់ទំព័រ៖