ព្រះត្រៃបិដក ភាគ ០៦
[៨៤] សម័យនោះឯង ពួកឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តល្អចេញ មិនបានបណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ចេញឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រព្រឹត្តល្អហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (បើ) ឧបជ្ឈាយ៍ណាមួយបណ្តេញចេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (បើ) ឧបជ្ឈាយ៍ណាមួយមិនបណ្តេញចេញទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមិនបានស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មិនមានសេចក្តីជ្រះថ្លាដោយពិត១ មិនមានសេចក្តីអៀនខ្មាសដោយពិត១ មិនមានសេចក្តីគោរពដោយពិត១ មិនមានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥(នោះ) ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយ
ID: 636793577233055443
ទៅកាន់ទំព័រ៖