ព្រះត្រៃបិដក ភាគ ០៦
ពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាសដោយពិត១ គ្មានសេចក្តីគោរពដោយពិត១ គ្មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញឡើយ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចំរើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ កាលមិនបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្ក៥ (ចំណែកខាងខុស) ចេញទេ នឹងមានទោស (គឺត្រូវអាបត្តិមិនខាន) បើឧបជ្ឈាយ៍
ID: 636793577517401707
ទៅកាន់ទំព័រ៖