ព្រះត្រៃបិដក ភាគ ០៦

បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ៥នេះ​ចេញ​ ​មិន​មានទោស​ទេ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​សទ្ធិវិហារិក​គ្មាន​សេចក្តី​ស្រឡាញ់​ឧបជ្ឈាយ៍​ដោយពិត១​ ​គ្មាន​សេចក្តី​ជ្រះថ្លា​ដោយពិត១​ ​គ្មាន​សេចក្តី​អៀនខ្មាស​ដោយពិត១​ ​គ្មាន​សេចក្តី​គោរព​ដោយពិត១​ ​គ្មាន​ការ​ចំរើន​ភាវនា​ដោយពិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​មិន​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​នឹង​មានទោស​ ​(​បើ​)​ ​ឧបជ្ឈាយ៍​បាន​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ក៏​មិន​មានទោស​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​ ​ដែល​ប្រកបដោយ​អង្គ​ទាំង៥​ ​(​ចំណែកខាង​ត្រូវ​)​ ​នឹង​មានទោស​មិនខាន​ ​(​បើ​)​ ​ឧបជ្ឈាយ៍​មិនបាន​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ៥នេះ​ចេញ​ទេ​ ​មិន​មានទោស​ទេ​ ​(​អង្គ៥នោះ​)​ ​គឺ​សទ្ធិវិហារិក​មាន​សេចក្តី​ស្រឡាញ់​ឧបជ្ឈាយ៍​ដោយពិត១​ ​មាន​សេចក្តី​ជ្រះថ្លា​ដោយពិត១​ ​មាន​សេចក្តី​អៀនខ្មាស​ដោយពិត១​ ​មាន​សេចក្តី​គោរព​ដោយពិត១​ ​មានការ​ចំរើន​ភាវនា​ដោយពិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​នឹង​មានទោស​មិនខាន​ទេ​ ​(​បើ​)​ ​ឧបជ្ឈាយ៍​មិនបាន​បណ្តេញ​សទ្ធិវិហារិក​ ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះ​ទេ​ ​មិន​មានទោស​ទេ​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636793577791387378
ទៅកាន់ទំព័រ៖