ព្រះត្រៃបិដក ភាគ ០៦

 [​៨៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ហើយ​សូម​ផ្នួស​។​ ​ពួក​ភិក្ខុ​មិន​ប្រាថ្នា​នឹង​បំបួស​ព្រាហ្មណ៍​នោះ​ឡើយ​។​ ​ព្រាហ្មណ៍​នោះ​ ​កាលបើ​មិនបាន​ផ្នួស​ក្នុង​សំណាក់​ពួក​ភិក្ខុ​ហើយ​ ​ក៏​ទៅជា​ស្គាំងស្គម​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​លេច​សរសៃ​រវាម​នៅ​ខ្លួន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​ទត​ឃើញ​ព្រាហ្មណ៍​នោះ​ស្គាំងស្គម​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​លេច​សរសៃ​រវាម​នៅ​ខ្លួន​ ​(​ដូច្នេះ​)​ ​លុះ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ព្រាហ្មណ៍​នោះ​ ​បាន​ជា​ស្គាំងស្គម​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​លេច​សរសៃ​រវាម​នៅ​ខ្លួន​ ​តើ​ដោយហេតុ​អ្វី​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រាហ្មណ៍​នុ៎ះ​ ​បាន​ចូល​មករ​ក​ពួក​ភិក្ខុ​ ​ហើយ​អង្វរ​សូម​ផ្នួស​ ​ពួក​ភិក្ខុ​មិន​ប្រាថ្នា​នឹង​បំបួស​ព្រាហ្មណ៍​នោះ​ឡើយ​ ​ព្រាហ្មណ៍​នោះ​ ​កាលបើ​មិនបាន​ផ្នួស​ក្នុង​សំណាក់​ពួក​ភិក្ខុ​ហើយ​ ​ក៏​ទៅជា​ ​ស្គាំងស្គម​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​លេច​សរសៃ​រវាម​នៅ​ខ្លួន​។​ ​វេលា​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636793578100445055
ទៅកាន់ទំព័រ៖