ព្រះត្រៃបិដក ភាគ ០៦

នូវ​ធម្មី​កថា​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបសម្បទា​ណា​ ​ដែល​តថាគត​បាន​អនុញ្ញាត​ដោយ​ត្រៃសរណគមន៍​រួចហើយ​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​តទៅ​ ​តថាគត​ឃាត់​នូវ​ឧបសម្បទា​នោះ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវ​តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​ ​គឺ​កម្ម​មាន​ញត្តិ​ជា​គំរប់៤វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​ឧបសម្បទា​បែបយ៉ាង​នេះ​ ​ភិក្ខុ​អ្នក​ឆ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេក្ខៈ​(​១​)​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គ​ប្បី​ញុំាង​ឧបសម្បទា​បេក្ខៈ​ឈ្មោះ​នេះ​ ​ឲ្យបាន​ឧបសម្បទា​(​២​)​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​ចុះ​។​ ​ពាក្យ​នេះ​ ​ជា​ពាក្យ​ផ្តៀង​សង្ឃ​(​ឲ្យ​ជ្រាប​)​។​ ​បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ឈ្មោះ​នេះ​ ​ជា​ឧបសម្បទា​បេក្ខៈ​ ​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​។​ ​ឥឡូវ​សង្ឃ​ញុំាង​ឈ្មោះ​នេះ​ឲ្យបាន​ឧបសម្បទា​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​ឯ​ការ​ញុំាង​ឈ្មោះ​នេះ​ឲ្យបាន​ឧបសម្បទា​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​ ​(​បើ​)​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​
​(​១​)​ ​សាមណេរ​ដែល​ត្រូវ​បួស​ជា​ភិក្ខុភាវៈ​។​ ​(​២​)​ ​ឲ្យ​ដល់​នូវ​គុណ​ឰដ៏​ខាងលើ​ ​គឺ​បានសម្រេច​ជា​ភិក្ខុភាវៈ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636793579007456933
ទៅកាន់ទំព័រ៖