ព្រះត្រៃបិដក ភាគ ០៦
ហើយ ជានាយកនៃពួកសត្វ អ្នកមិនជាប់ជំពាក់បំណុល គឺកាម សូមព្រះអង្គក្រោកឡើង សូមទ្រង់ស្តេចទៅក្នុងលោក។ សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយអ្នកបំរុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ។
[៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនារបស់សហម្បតិព្រហ្មផង ទ្រង់អាស្រ័យនូវសេចក្តីករុណាចំពោះសត្វទាំងឡាយផង ទើបទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ។ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក(ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ(ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ(ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) ជាអ្នកឃើញបរលោក និងទោសដោយសភាពគួរខ្លាចខ្លះ។ (សេចក្តីប្រៀបថា) មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កា
ID: 636793417736972924
ទៅកាន់ទំព័រ៖