ព្រះត្រៃបិដក ភាគ ០៦
នៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ឈ្មោះនេះ ដែលសង្ឃបានឲ្យឧបសម្បទា
ID: 636793579288803025
ទៅកាន់ទំព័រ៖