ព្រះត្រៃបិដក ភាគ ០៦

ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​ហើយ​។​ ​(​ការដែល​ឲ្យ​ឧបសម្បទា​នេះ​)​ ​គួរ​ដល់​ព្រះសង្ឃ​ហើយ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​ឯង​។​
 [​៨៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ប្រព្រឹត្ត​អនាចារ​ ​គឺ​ប្រព្រឹត្ត​ល្មើស​ ​តាំង​អំពី​បាន​ឧបសម្បទា​។​ ​ពួក​ភិក្ខុ​ក៏បាន​ពោល​ដាស់តឿន​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​ធ្វើអំពើ​យ៉ាងនេះ​ឡើយ​ ​អំពើ​នេះ​ ​មិន​គួរ​ទេ​។​ ​ភិក្ខុ​នោះ​ក៏​ពោល​យ៉ាងនេះ​វិញ​ថា​ ​ខ្ញុំ​មិនបាន​ពឹង​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ដោយ​ពាក្យ​ថា​ ​សូមឲ្យ​អស់លោក​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ​ទេ​ ​លោក​ទាំងឡាយ​ ​ខ្ញុំ​មិនបាន​អង្វរ​សោះ​ ​ហេតុអ្វី​ក៏​ហ៊ាន​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែលគេ​មិនបាន​សូម​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​(​គេ​)​ទេ​ ​(​បើ​)​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​គេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​គេ​សូម​ ​ទើបត្រូវ​ឲ្យ​ឧបសម្បទា​គេ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបសម្បទា​បេក្ខៈ​ ​ត្រូវ​សូម​នឹង​សង្ឃ​យ៉ាងនេះ​ ​គឺ​ឧបសម្បទា​បេក្ខៈ​នោះ​ ​ត្រូវ​ចូល​ទៅកាន់​ជំនុំ​សង្ឃ​ ​ហើយ​គ្រង​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​រួច​ថ្វាយបង្គំ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636793579576449477
ទៅកាន់ទំព័រ៖