ព្រះត្រៃបិដក ភាគ ០៦
ទៀបបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមព្រះសង្ឃស្រោចស្រង់ [ក្នុងដីកាថា សូមឲ្យសង្ឃរើខ្ញុំចេញចាកភេទសាមណេរ ហើយឲ្យឧបសម្បទាជាភិក្ខុភាវៈ។] នូវខ្ញុំដោយសេចក្តីអនុគ្រោះ។ ឧបសម្បទាបេក្ខៈ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកម្ចាស់ដ៏មានអាយុឈ្មោះនេះ។ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ បើកម្មមានកាលដ៏សមគួរហើយដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាបុគ្គលឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍។ វាចានេះ ជាវាចាផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកដ៏មានអាយុឈ្មោះនេះ ឥឡូវឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ សង្ឃឲ្យឧបសម្បទាបុគ្គល ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទារបស់ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម
ID: 636793579843514753
ទៅកាន់ទំព័រ៖