ព្រះត្រៃបិដក ភាគ ០៦

(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​ឈ្មោះ​នេះ​សង្ឃ​បាន​ឲ្យ​ឧបសម្បទា​ហើយ​ ​ដោយមាន​ព្រះ​ថេរៈ​ឈ្មោះ​នេះ​ ​ជា​ឧបជ្ឈាយ៍​។​ ​(​ការដែល​ឲ្យ​ឧបសម្បទា​នេះ​)​ ​គួរ​ដល់​ព្រះសង្ឃ​ហើយ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៨៧​]​ ​សម័យ​នោះ​ឯង​ ​មហាជន​ក្នុង​ក្រុង​រាជគ្រឹះ​ ​នាំគ្នា​ផ្តើម​ឡើង​ចាត់ចែង​ភត្តាហារ​ដ៏​ឧត្តម​ថ្លៃថ្លា​ ​(​ជា​វេន​ៗ​រាល់ថ្ងៃ​)​។​ ​គ្រានោះ​ ​មាន​ព្រាហ្មណ៍​ម្នាក់​ ​មាន​សេចក្តី​រិះគិត​យ៉ាងនេះ​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្ត​ទាំងនេះ​ឯង​ ​មាន​សេចក្តី​សុខ​ជាប្រក្រតី​ ​មានមារយាទ​ស្រួលបួល​ ​បរិភោគភោជន​ដ៏​ល្អ​ ​សិង​លើ​សំណឹង​ឥតមាន​ខ្យល់​ចូល​បាន​ ​ណ្ហើយចុះ​ ​អាត្មាអញ​គួរ​នឹង​បួស​ក្នុង​ពួក​សមណៈ​ជា​សក្យ​បុត្ត​ចុះ​។​ ​វេលា​នោះ​ឯង​ ​ព្រាហ្មណ៍​នោះ​បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ហើយ​សូម​ផ្នួស​បួស​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឲ្យបព្វជ្ជា​ឧបសម្បទា​ដល់​ព្រាហ្មណ៍​នោះ​។​ ​កាលបើ​ព្រាហ្មណ៍​នោះ​បាន​បួស​រួចហើយ​ ​ភត្តាហារ​ដែល​ជាវេន​ ​(​នោះ​)​ ​មហាជន​ក៏​ឈប់​ធ្វើ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636793580196644950
ទៅកាន់ទំព័រ៖