ព្រះត្រៃបិដក ភាគ ០៦

យើង​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ឥឡូវ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ពោល​ពាក្យ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនមែន​បួស​ដោយ​គិតថា​ ​អញ​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ទេ​ ​បើ​អស់លោក​អាណិត​ឲ្យបាយ​ខ្ញុំ​ ​ៗ​ក៏​នឹង​ឆាន់​ ​បើ​អស់លោក​មិន​ឲ្យ​ខ្ញុំ​ទេ​ ​ខ្ញុំ​មុខ​ជា​នឹង​សឹក​មិនខាន​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​លោក​បួស​មក​ព្រោះហេតុតែ​ពោះ​ប៉ុណ្ណោះទេ​ឬ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​ម្នាល​អាវុសោ​ ​យ៉ាងហ្នឹងហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​នឹង​មាន​ភិក្ខុ​មក​បួស​ព្រោះហេតុតែ​ពោះ​ ​ក្នុង​ធម៌​វិន័យ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ល្អ​ហើយ​យ៉ាងនេះ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​មក​បួស​ព្រោះហេតុតែ​ពោះ​ប៉ុណ្ណោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​ធម៌​វិន័យ​ដែល​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​យ៉ាងនេះ​ ​អ្នក​មិនសមបើ​បួស​មក​ ​គ្រាន់តែ​ចំអែត​ផ្ទៃ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ព្រះអង្គ​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636793580516533247
ទៅកាន់ទំព័រ៖