ព្រះត្រៃបិដក ភាគ ០៦

មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាល​ឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​ត្រូវ​ប្រាប់​និស្ស័យ​ទាំង៤យ៉ាង​ផង​ ​គឺ​ប្រាប់​ថា​ ​បព្វជ្ជា​ត្រូវ​អាស្រ័យ​នូវ​ភោជន​ជាដុំ​ពំនូត​ដែល​អ្នកបួស​ស្វែងរក​បាន​មក​ដោយ​កំលាំង​ស្មង​ ​អ្នកឯង​ត្រូវ​ធ្វើ​សេចក្តី​ឧស្សាហ៍​ក្នុង​ភោជន​នោះ​ដរាបដល់​អស់ជីវិត​ ​(​តែបើ​មាន​)​ ​អតិរេកលាភ​ ​គឺ​សង្ឃភត្ត​(​១​)​ ​ឧទ្ទេសភត្ត​(​២​)​ ​និមន្តន​ភត្ត​(​៣​)​ ​សលាកភត្ត​(​៤​)​ ​បក្ខិ​ក​ភត្ត​(​៥​)​ ​ឧបោសថិកភត្ត​(​៦​)​ ​និង​បា​ដិ​បទិក​ភត្ត​(​៧​)​ ​(​កើតឡើង​ ​អ្នកបួស​ត្រូវ​ទទួល​ចុះ​)​១​។​ ​បព្វជ្ជា​ ​ត្រូវ​អាស្រ័យ​នូវ​សំពត់​ចីវរ​បង្សុកូល​ ​អ្នកឯង​ត្រូវ​ធ្វើ​សេចក្តី​ឧស្សាហ៍​ក្នុង​សំពត់​ចីវរ​បង្សុកូល​នោះ​ដរាបដល់​អស់ជីវិត​ ​(​តែបើ​មាន​)​ ​អតិរេកលាភ​ ​គឺ​សំពត់​ដែលគេ​ធ្វើ​ដោយ​សម្បកឈើ​ ​សំពត់​ដែលគេ​ធ្វើ​ដោយ​កប្បាស​ ​សំពត់​ដែលគេ​ធ្វើ​ដោយ​សូត្រ​ ​សំពត់​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ ​សំពត់​ដែលគេ​ធ្វើ​ដោយ​ធ្មៃ​ ​និង​សំពត់​ដែលគេ​ធ្វើ​លាយ​ដោយ​វត្ថុ៥យ៉ាង​ខាងដើម​នេះ​ ​(​កើតឡើង​ ​អ្នកបួស​ត្រូវ​ទទួល​ចុះ​)​១​។​ ​បព្វជ្ជា​ត្រូវ​អាស្រ័យ​នូវ​សេនាសនៈ​ទៀប​គល់ឈើ​ ​
​(​១​)​ ​សង្ឃភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​វេរ​ប្រគេន​ដល់​សង្ឃ​ទាំងអស់​។​ ​(​២​)​ ​ឧទ្ទេសភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​វេរ​ប្រគេន​ដល់​ភិក្ខុ​ដែល​ខ្លួន​ឧទ្ទិស​អំពី​សង្ឃ​។​ ​(​៣​)​ ​និមន្តន​ភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​និមន្ត​ភិក្ខុ​ ​ហើយ​ប្រគេន​។​ ​(​៤​)​ ​សលាកភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​ ​ដោយ​ចាប់ស្លាក​។​ ​(​៥​)​ ​បក្ខិ​ក​ភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​ប្រគេន​ភិក្ខុ​ក្នុង​មួយ​បក្ខ​ៗ​ ​តែ​មួយ​ថ្ងៃ​ៗ​ ​(​គឺ​កន្លះ​ខែ​ម្តង​)​។​ ​(​៦​)​ ​ឧបោសថិកភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​ប្រគេន​ភិក្ខុ​ក្នុង​ថ្ងៃឧបោសថ​។​ ​(​៧​)​ ​បា​ដិ​បទិក​ភត្ត​ ​គឺ​ភត្ត​ដែល​ទាយក​ប្រគេន​ភិក្ខុ​ក្នុង​ថ្ងៃ១រោច​ ​ឬ១កើត​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636793581408444261
ទៅកាន់ទំព័រ៖