ព្រះត្រៃបិដក ភាគ ០៦

ឬក្រោម​ម្លប់ឈើ​ ​អ្នកឯង​ត្រូវ​ធ្វើ​សេចក្តី​ឧស្សាហ៍​ក្នុង​សេនាសនៈ​នោះ​ដរាបដល់​អស់ជីវិត​ ​(​តែបើ​មាន​)​ ​អតិរេកលាភ​ ​គឺ​វិហារ​ ​ប្រាសាទ​វែង​ ​ឬ​ផ្ទះ​ពាក់កណ្តាល​ ​(​បង្ហារ​)​ ​ប្រាសាទ៤ជ្រុង​ ​ប្រាសាទ​មា​នដ​ម្បូល​រលីង​ ​និង​គុហា​រ​ ​(​កើតឡើង​ ​អ្នកបួស​ត្រូវ​ទទួល​ចុះ​)​១​។​ ​បព្វជ្ជា​ត្រូវ​អាស្រ័យ​នូវ​ថ្នាំ​ដែល​ត្រាំ​ដោយ​ទឹកមូត្រ​ ​អ្នកឯង​ត្រូវ​ធ្វើ​សេចក្តី​ឧស្សាហ៍​ក្នុង​ថ្នាំ​នោះ​ដរាបដល់​អស់ជីវិត​ ​(​តែបើ​មាន​)​ ​អតិរេកលាភ​ ​គឺ​ទឹកដោះ​រាវ​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​និង​ស្ករអំពៅ​ ​(​កើតឡើង​ ​អ្នកបួស​ត្រូវ​ទទួល​ចុះ​)​១​។​

​ចប់​ ​ឧបជ្ឈាយវត្ត​ភាណវារៈ​។​


 [​៨៨​]​ ​សម័យ​នោះ​ឯង​ ​មាន​មាណព​ម្នាក់​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ហើយ​ ​សូម​ផ្នួស​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ប្រាប់​និស្ស័យ​ដល់​មាណព​នោះ​ជាមុន​។​ ​មាណព​នោះ​បាន​ពោល​យ៉ាងនេះ​វិញ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ប្រសិនបើ​ខ្ញុំ​បាន​បួស​រួចហើយ​ ​សឹម​លោកម្ចាស់​ទាំងឡាយ​ប្រាប់​និស្ស័យ​ដល់​ខ្ញុំ​ ​(​នោះ​)​ ​ខ្ញុំ​ទទួល​ត្រេកអរ​យក​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​មិន​បួស​ទេ​ ​(​ព្រោះ​)​ ​និស្ស័យ​ជាទី​បដិកូល​គួរ​ខ្ពើមរអើម​ដល់​ខ្ញុំ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ប្រាប់​និស្ស័យ​ជាមុន​ទេ​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636793581803276845
ទៅកាន់ទំព័រ៖