ព្រះត្រៃបិដក ភាគ ០៦
ធម្មតា។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុទាំងឡាយ អ្នកល្មមអត់ទ្រាំបានឬទេ អ្នកល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានដោយស្រួលឬទេ អ្នកទាំងឡាយមកតាមផ្លូវ ឆ្ងាយ មិនបានលំបាកទេឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមអត់ទ្រាំបាន សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន ម្យ៉ាងទៀត សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមកតាមផ្លូវឆ្ងាយ មិនបានលំបាកទេ។ (សេចក្តីពន្យល់អំពីពុទ្ធអធ្យាស្រ័យដូចមានតទៅនេះ) ព្រះតថាគតទាំងឡាយជ្រាបនូវហេតុហើយសួរក៏មាន ជ្រាបនូវហេតុហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ មិនសួរក៏មាន ព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវអំពើដែលប្រកបដោយប្រយោជន៍ មិនទ្រង់សួរអំពើដែលមិនប្រកបដោយប្រយោជន៍ឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវអំពើមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់សួរនូវភិក្ខុទាំងឡាយដោយអាការពីរយ៉ាងគឺ ទ្រង់ត្រិះរិះថា តថាគតនឹងសំដែងនូវធម៌១ តថាគតនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះនឹងព្រះឧបសេនវង្គន្តបុត្រដ៏
ID: 636793582464204647
ទៅកាន់ទំព័រ៖