ព្រះត្រៃបិដក ភាគ ០៦
ឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹកនៅឡើយ មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ជំពាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការមិនល្អ(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) សត្វចំពូកខ្លះ ឃើញបរលោក និងទោសដោយសភាពគួរខ្លាច មានឧបមេយ្យដូច្នោះឯង លុះទ្រង់ឃើញហើយ ទើបទ្រង់សំដែងជាបទគាថានឹងសហម្បតិព្រហ្មថា
ទ្វារនៃព្រះនិព្វានទាំងនោះបើកហើយ សត្វទាំងឡាយណាមានសោតប្បសាទ សត្វទាំងឡាយនោះចូរបញ្ចេញនូវសទ្ធាចុះ។
ID: 636793418099205561
ទៅកាន់ទំព័រ៖