ព្រះត្រៃបិដក ភាគ ០៦
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានវស្សា១០ ឬវស្សាច្រើនជាង១០ឡើងទៅ ឲ្យឧបសម្បទាដល់កុលបុត្របាន។
[៩១] សម័យនោះឯង ភិក្ខុទាំងឡាយ ជាមនុស្សល្ងង់ខ្លៅ មិនឆ្លាស បានឲ្យឧបសម្បទាដល់កុលបុត្រ ដោយគិតអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ។ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួកសទ្ធិវិហារិកជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកជាអ្នកមានបញ្ញា ក៏ប្រាកដឡើង។ មានភិក្ខុ១រូប កាលពីដើមជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍ប្រដៅតាមធម៌ តាមវិន័យ ក៏ពោលទោសដល់ឧបជ្ឈាយ៍ ហើយរត់ទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ។ ពួកភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាបុគ្គលពាលមិនឆ្លាស មិនសមបើនឹងហ៊ានឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយសោះ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នក
ID: 636793582996105070
ទៅកាន់ទំព័រ៖