ព្រះត្រៃបិដក ភាគ ០៦

ចេះដឹង​តិច​ ​ពួក​សទ្ធិវិហារិក​ជា​អ្នកចេះដឹង​ច្រើន​ ​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​អាប់​ឥត​បញ្ញា​ ​ពួក​សទ្ធិវិហារិក​ជា​អ្នកមាន​បញ្ញា​ ​ក៏​ប្រាកដ​ឡើង​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ភិក្ខុ​ជា​បុគ្គល​ពាល​មិន​ឆ្លៀវឆ្លាស​ ​បាន​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដោយ​គិតថា​ ​យើង​មាន​វស្សា១០ហើយ​ ​យើង​មាន​វស្សា១០ហើយ​ ​ពួក​ឧបជ្ឈាយ៍​ជា​បុគ្គល​ពាល​ពួក​សទ្ធិវិហារិក​ជា​បណ្ឌិត​ ​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​មិន​ឆ្លាស​ ​ពួក​សទ្ធិវិហារិក​ ​ជា​អ្នក​ឆ្លៀវឆ្លាស​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​ជា​អ្នកចេះដឹង​តិច​ ​ពួក​សទ្ធិវិហារិក​ ​ជា​អ្នកចេះដឹង​ច្រើន​ ​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​អាប់​ឥត​បញ្ញា​ ​ពួក​សទ្ធិវិហារិក​មាន​បញ្ញា​ក៏​ប្រាកដ​ឡើង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មោឃបុរស​នោះ​ ​ជា​បុគ្គល​ពាល​មិន​ឆ្លាស​ ​មិនសមបើ​នឹង​ហ៊ាន​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដោយ​គិតថា​ ​យើង​មាន​វស្សា១០ហើយ​ ​យើង​មាន​វស្សា១០ហើយ​សោះ​ ​ពួក​ឧបជ្ឈាយ៍​ជា​បុគ្គល​ពាល​ ​ពួក​សទ្ធិវិហារិក​ ​ជា​បណ្ឌិត​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​មិន​ឆ្លាស​ ​ពួក​សទ្ធិវិហារិក​ ​ជា​អ្នក​ឆ្លាស​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​ចេះដឹង​តិច​ ​ពួក​សទ្ធិវិហារិក​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636793589635144802
ទៅកាន់ទំព័រ៖