ព្រះត្រៃបិដក ភាគ ០៦

ចេះដឹង​ច្រើន​ ​ក៏​ប្រាកដ​ឡើង​ ​ពួក​ឧបជ្ឈាយ៍​អាប់​ឥត​បញ្ញា​ ​ពួក​សទ្ធិវិហារិក​ ​មាន​បញ្ញា​ក៏​ប្រាកដ​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​ព្រះអង្គ​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពាល​មិន​ឆ្លាស​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​ឡើយ​ ​ភិក្ខុ​ពាល​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​មាន​វស្សា១០​ ​ឬ​មាន​វស្សា​ច្រើនជាង១០​ ​ឡើង​ទៅ​គួរឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​បាន​។​
 ​[​៩២​]​ ​សម័យ​នោះ​ឯង​ ​កាលបើ​ឧបជ្ឈាយ៍​ទាំងឡាយ​ដើរចេញ​ ​ទៅ​ចាក​អាវាស​ក្តី​ ​សឹក​ទៅ​ក្តី​ ​ស្លាប់​ទៅ​ក្តី​ ​ទៅកាន់​ពួក​តិរ្ថិយ​ក្តី​ ​ឯ​ពួក​ភិក្ខុ​ក៏​ឥតមាន​អាចារ្យ​ ​ឥតមាន​អ្នកឲ្យ​ដំបូន្មាន​ ​ឥតមាន​អ្នក​ប្រៀនប្រដៅ​ឡើយ​ ​ហើយ​ស្លៀក​ក៏​មិន​ស្រួល​ ​ដណ្តប់​ក៏​មិន​ស្រួល​ ​មិន​បរិបូណ៌​ដោយ​ឫក​មារយាទ​(​១​)​ ​ហើយ​ដើរទៅ​បិណ្ឌបាត​។​ ​កាលបើ​ពួក​មនុស្ស​គេ​កំពុង​បរិភោគ​បាយ​ ​ភិក្ខុ​ទាំងនោះ​ក៏​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​ភោជន​ក៏​មាន​ ​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​ខាទ​នីយៈ​ក៏​មាន​ ​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​គ្រឿង​សម្រាប់​លិទ្ធ​ជញ្ជាប់​ក៏​មាន​ ​បង្អោន​បាត្រ​សម្រាប់​សូម​ទៅ​ពីលើ​ទឹកដែល​សម្រាប់​ផឹក​ក៏​មាន​ ​សុំ​សំ​ឡ​ខ្លះ​ ​បាយ​ខ្លះ​ ​យក​មក​ឆាន់​ខ្លួន​
​(​១​)​ ​ប្រាសចាក​សមណសារូប​ ​គឺ​មិន​ត្រូវ​តាម​សណ្តាប់​ធ្នាប់​របស់​សមណ​ឡើយ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636793590075469987
ទៅកាន់ទំព័រ៖