ព្រះត្រៃបិដក ភាគ ០៦
មារយាទ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោស។បេ។ លុះទ្រង់បន្ទោសរួចហើយ ក៏ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ឯអាចារ្យ ត្រូវតាំងចិត្តនឹងអន្តេវាសិកដូចជាកូន អន្តេវាសិកត្រូវតាំងចិត្តនឹងអាចារ្យដូចជាបិតា ជនទាំងនោះត្រូវមានសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ ទើបនឹងបានសម្រេចសេចក្តីចំរើនលូតលាស់ធំទូលាយក្នុងធម៌វិន័យនេះបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅនៅអាស្រ័យនឹងភិក្ខុដែលមានវស្សា១០ ឯភិក្ខុដែលមានវស្សា១០គួរឲ្យនិស្ស័យគេបាន។ ម្នាលភិក្ខុទំាងឡាយ អន្តេវាសិកត្រូវយកអាចារ្យ (ជាទីអាស្រ័យ) យ៉ាងនេះ។ គឺអន្តេវាសិកត្រូវធ្វើចីពរឆៀងស្មាម្ខាង ហើយសំពះបាទា រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះនឹងអាចារ្យថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ធ្វើជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោក
ID: 636793590555907466
ទៅកាន់ទំព័រ៖