ព្រះត្រៃបិដក ភាគ ០៦
ត្រូវប្រគេនស្បង់ទៅអាចារ្យ ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវត្រួតសង្ឃាដិទាំងឡាយជាពីរជាន់ ហើយប្រគេន ត្រូវលាងបាត្រដែលប្រកបដោយទឹក ហើយប្រគេនអាចារ្យ បើអាចារ្យចង់បានអន្តេវាសិកជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំងមណ្ឌលបី ហើយស្លៀកឲ្យជាបរិមណ្ឌល រួចចងវត្ថពន្ធចង្កេះ ហើយត្រួតសង្ឃាដិជាពីរជាន់ ហើយសឹមឃ្លុំ រួចពាក់ឡេវកណ្ឌុំ ហើយកាន់យកបាត្រដែលលាងហើយ ធ្វើជាសមណៈ ដើរតាមក្រោយអាចារ្យទៅចុះ កុំឲ្យដើរទៅឆ្ងាយពីអាចារ្យពេក កុំឲ្យដើរទៅជិតអាចារ្យពេក ត្រូវចាំទទួលយកវត្ថុដែលគេទុកបាត្រ
(១) កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិកមិនត្រូវដាក់ពាក្យក្នុងចន្លោះចន្លោះឡើយ បើអាចារ្យកំពុងនិយាយពាក្យជាទំនងនឹងឲ្យត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ អន្តេវាសិក កាលវិលត្រឡប់មក ត្រូវមកជាមុន ហើយក្រាលអាសនៈ រួចដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើងចាំ រួចត្រូវក្រោកទៅទទួលបាត្រនិងចីវរ ហើយប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ស្លៀកមកវិញ។ បើចីវរសើម
(១) ពាក្យថា វត្ថុដែលគេទុកបាត្រក្នុងទីនេះ សំដៅយកវត្ថុដែលគេប្រគេនដាក់ក្នុងបាត្រ (តាមពាក្យខ្មែរបូរាណ)។
ID: 636793591642759631
ទៅកាន់ទំព័រ៖