ព្រះត្រៃបិដក ភាគ ០៦

អន្តេវាសិក​ត្រូវ​យក​ទៅ​សំដិល​ក្នុង​ទី​មាន​កំ​ដៅ១រំពេច​ ​តែ​កុំ​ទុ​កចីវ​ហាលថ្ងៃ​(​ឲ្យ​យូរ​ពេក​)​ ​ត្រូវ​បត់​ចីវរ​ ​(​យក​មក​ទុក​)​ ​កាល​នឹង​បត់​ចីវរ​ ​ត្រូវ​បំផ្លើស​ជាយ​ឲ្យ​ហួសពី​គ្នា​ប្រមាណ៤ធ្នាប់​ ​ហើយ​សឹម​បត់​ចីវរ​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​បាក់​ផ្នត់​ចីវរ​ពាក់កណ្តាល​ឡើយ​ ​ហើយ​ដាក់​ទុក​វត្ថពន្ធ​ចង្កេះ​ក្នុង​ផ្នត់​ចីវរ​ចុះ​។​ ​បើ​មាន​ចង្ហាន់​បិណ្ឌបាត​ ​ហើយ​អាចារ្យ​ចង់​ឆាន់​ ​អន្តេវាសិក​ត្រូវ​ប្រគេន​ទឹក​ ​ហើយ​ប្រគេន​ចង្ហាន់​បិណ្ឌបាត​ ​ត្រូវ​សួរ​អាចារ្យ​អំពី​ទឹក​ ​កាលបើ​អាចារ្យ​ឆាន់​រួចហើយ​ ​អន្តេវាសិក​ត្រូវ​ប្រគេន​ទឹក​ ​រួច​ទទួលយក​បាត្រ​មកវិញ​ ​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​គ្នា​ ​ហើយ​លាង​ឲ្យ​ស្អាត​ ​រួច​ជូត​ឲ្យ​ស្ងួត​ទឹក​ចេញ​ ​ហើយ​ហាល​ក្នុង​ទី​មាន​កំ​ដៅ១រំពេច​ ​តែ​កុំ​ដាក់​ទុកបាត្រ​ហាលថ្ងៃ​ ​(​ឲ្យ​យូរ​ពេក​)​ ​អន្តេវាសិក​ត្រូវ​ទុកដាក់​បាត្រ​និង​ចីវរ​ ​កាលដែល​ទុកបាត្រ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​មើល​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​សិន​ ​សឹម​ទុកបាត្រ​ ​ម្យ៉ាងទៀត​ ​កុំ​ទុកដាក់​បាត្រ​ក្នុង​ទី​ដែល​មិន​សមគួរ​ឡើយ​ ​កាល​នឹង​ទុក​ចីវរ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​ចីវរ​ ​ដៃ​ម្ខាង​ជូត​ស្បៀង​ចីវរ​ ​ឬ​ខ្សែ​ចីវរ​ ​រួច​បត់​ជាយ​ចីវរ​ខាង​ណោះ​ឲ្យ​ជា​ផ្នត់​មក​ខាង​ណេះ​ ​ហើយ​សឹម​ទុក​ចីវរ​ចុះ​ ​កាលបើ​អាចារ្យ​ក្រោក​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636793591885623522
ទៅកាន់ទំព័រ៖