ព្រះត្រៃបិដក ភាគ ០៦

ចេញ​ហើយ​ ​អន្តេវាសិក​ត្រូវ​រើ​អាសនៈ​ចេញ​ ​រួច​ត្រូវ​ទុកដាក់​នូវ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​ក្បឿង​សម្រាប់​ជូត​ជើង​ ​ប្រសិនបើ​កន្លែង​នោះ​ស្មោកគ្រោក​ ​អន្តេវាសិក​ត្រូវ​បោស​កន្លែង​នោះ​ចេញ​។​ ​ថាបើ​អាចារ្យ​ចង់​ស្រង់ទឹក​ ​អន្តេវាសិក​ត្រូវ​ចាត់ចែង​ទឹក​សម្រាប់​ស្រង់​ប្រគេន​ ​បើ​អាចារ្យ​ត្រូវការ​ទឹក​ត្រជាក់​ ​អន្តេវាសិក​ត្រូវ​ចាត់ចែង​ទឹក​ត្រជាក់​ប្រគេន​ ​បើ​អាចារ្យ​ត្រូវការ​ទឹក​ក្តៅ​ ​អន្តេវាសិក​ត្រូវ​ចាត់ចែង​ទឹក​ក្តៅ​ប្រគេន​។​ ​បើ​អាចារ្យ​ចង់​ចូល​ទៅ​ឯ​រោង​ភ្លើង​ ​អន្តេវាសិក​ត្រូវ​សូន្យ​គ្រឿង​លំអិត​សម្រាប់​ងូត​ទុក​ ​ត្រូវ​ផ្សើម​ដីស្អិត​ទុក​ ​ហើយ​នាំ​យក​តាំង​សម្រាប់​រោង​ភ្លើង​ ​ដើរតាម​ពី​ខាង​ក្រោយ​ៗ​នៃ​អាចារ្យ​ ​ហើយ​ប្រគេន​តាំង​សម្រាប់​រោង​ភ្លើង​ ​រួច​ទទួល​ចីវរ​មក​ទុកដាក់​ដោយឡែក​វិញ​ ​រួច​ត្រូវ​ប្រគេន​គ្រឿង​លំអិត​សម្រាប់​ងូត​ ​ត្រូវ​ប្រគេន​ដីស្អិត​ទៅ​អា​ចា្យ​ ​បើ​អន្តេវាសិក​អាច​នឹង​ចូល​ទៅ​បាន​ ​ក៏​គប្បី​ចូល​ទៅកាន់​រោង​ភ្លើង​ចុះ​ ​កាល​នឹង​ចូល​ទៅកាន់​រោង​ភ្លើង​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​ពី​ខាងមុខ​ ​អំពី​ខាងក្រោយ​ ​រួច​សឹម​ចូល​ទៅកាន់​រោង​ភ្លើង​ ​ហើយ​កុំ​ឲ្យ​អង្គុយ​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ចាស់​ឡើយ​ ​មិន​ត្រូវ​ហាម​អាសនៈ​ពួក​ភិក្ខុ​ថ្មី​ ​ត្រូវ​ធ្វើ​បរិកម្ម​ ​មាន​ឲ្យ​លំអិត​សម្រាប់​ងូត​ ​និង​ដីស្អិត​ ​ជាដើម​ ​ដល់​អាចារ្យ​ក្នុង​រោង​ភ្លើង​ ​កាល​អន្តេវាសិក​ដើរចេញ​ពី​រោង​ភ្លើង​ទៅ​ ​ត្រូវ​នាំ​យក​តាំង​សម្រាប់​រោង​ភ្លើង​ ​ហើយ
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636793592140078076
ទៅកាន់ទំព័រ៖