ព្រះត្រៃបិដក ភាគ ០៦
បិទបាំងពីខាងមុខ ពីខាងក្រោយ រួចសឹមចេញពីរោងភ្លើង មិនតែប៉ុណ្ណោះ (ទោះបី) ក្នុងទឹក ក៏អន្តេវាសិកត្រូវតែធ្វើបរិកម្មដល់អាចារ្យដែរ កាលអន្តេវាសិកងូតរួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹកចេញ ហើយស្លៀកស្បង់ រួចហើយត្រូវជូតទឹកពីកាយរបស់អាចារ្យ រួចត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ (ទៅអាចារ្យ) ហើយអន្តេវាសិកត្រូវនាំយកតាំងសម្រាប់រោងភ្លើង ដើរចេញមកមុន រៀបចំក្រាលអាសនៈចាំ ត្រូវដំកល់ទូកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ហើយត្រូវសួរអាចារ្យអំពីទឹកសម្រាប់ឆាន់។ បើអន្តេវាសិកចង់រៀនបាលី គប្បីរៀនបាឡីនឹងអាចារ្យចុះ បើអន្តេវាសិកចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថានឹងអាចារ្យចុះ។ អាចារ្យនៅក្នុងវិហារណា បើវិហារនោះស្មោកគ្រោក បើអន្តេវាសិកអាចនឹងបោសជម្រះបាន ត្រូវបោសជម្រះចុះ កាលនឹងបោសជម្រះវិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុន យកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកម្រាលសម្រាប់ទ្រាប់អង្គុយទៅដម្កល់ទុកដោយឡែក ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកដោយឡែក ត្រូវនាំគ្រែចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកតាំងចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ
ID: 636793592400352963
ទៅកាន់ទំព័រ៖