ព្រះត្រៃបិដក ភាគ ០៦
និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកន្ថោរទៅទុកដោយឡែក ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅទុកដោយឡែក ត្រូវចំណាំកម្រាលផែនដីដែលគេក្រាលទុកយ៉ាងណា ហើយនាំយកទៅទុកដោយឡែក។ គ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ អន្តេវាសិកត្រូវបោសចេញអំពីពិតានជាមុន ត្រូវបោសកន្លៀតជ្រុងបង្អួច បើជញ្ជាំងដែលគេលាបដោយរង់ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ពូតរួចសឹមជូត បើផ្ទៃ (ផែនដី)ដែលគេលាបដោយវត្ថុពណ៌ខ្មៅ ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ហើយពូតចេញរួចសឹមជូត បើផ្ទៃគេមិនបានលាបទេ អន្តេវាសិកត្រូវយកទឹកប្រស់រួចសឹមជូត ត្រូវប្រមូលសម្រាម ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ ហើយយកទៅចោលដោយឡែក លុះសំដិលហាលកម្រាលផែនដីហើយ បោសគោះដីចេញឲ្យស្អាត រួចហើយសឹមនាំយកទៅក្រាលដូចដែលវិញ លុះហាលទ្រនាប់គ្រែរួចហើយ ជូតឲ្យស្អាត ហើយយកទៅដម្កល់ទុកក្នុងទីដដែលវិញ លុះហាលគ្រែរួចហើយ បោសគោះឲ្យស្អាត រួចនាំចេញទៅ
ID: 636793592654477498
ទៅកាន់ទំព័រ៖