ព្រះត្រៃបិដក ភាគ ០៦

ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ផែនដី​ ​កុំ​ឲ្យ​ត្រដុស​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​យក​ទៅ​តាំង​ទុក​ដូចដែល​វិញ​ ​លុះ​សំដិល​ហាល​តាំង​រួចហើយ​ ​ត្រូវ​បោស​គោះ​ឲ្យ​ស្អាត​ ​ហើយ​នាំចេញ​ទៅ​ដោយ​ស្រួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ផែនដី​ ​កុំ​ឲ្យ​ត្រដុស​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​យក​ទៅ​តាំង​ទុក​ដូចដែល​វិញ​ ​លុះ​សំដិល​ពូក​និង​ខ្នើយ​ហើយ​ ​គោះ​ឲ្យ​ស្អាត​ ​រួច​នាំ​យក​ទៅ​ក្រាល​ដូចដែល​វិញ​ ​លុះ​សំដិល​កម្រាល​សម្រាប់​ទ្រាប់អង្គុយ​ហើយ​បោស​គោះ​ឲ្យ​ស្អាត​ ​រួច​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​លុះ​ហាល​កន្ថោរ​រួច​ជូត​ឲ្យ​ស្អាត​ហើយ​ ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដដែល​វិញ​ ​លុះ​ហាល​ក្តារ​សម្រាប់​ផ្អែក​ ​រួច​ជូត​ឲ្យ​ស្អាត​ហើយ​ ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដដែល​វិញ​ ​អន្តេវាសិក​ ​ត្រូវ​ទុកដាក់​បាត្រ​និង​ចីវរ​ ​កាល​នឹង​ទុកបាត្រ​ ​ដៃ​ម្ខាង​ចាប់​យក​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​មើល​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​ ​រួចហើយ​សឹម​ទុកបាត្រ​ ​ម្យ៉ាងទៀត​ ​កុំ​ឲ្យ​ទុកបាត្រ​លើ​ទី​ដែល​មិន​សមគួរ​ ​កាល​នឹង​ទុក​ចីវរ​ ​ដៃ​ម្ខាង​ចាប់​យក​ចីវរ​ ​ដៃ​ម្ខាង​ជូត​ស្បៀង​ចីវរ​ក្តី​ ​ខ្សែ​ចីវរ​ក្តី​ ​ហើយ​ធ្វើ​ជាយ​ខាង​ណោះ​ឲ្យ​ជា​ផ្នត់​មក​ខាង​ណេះ​ ​រួច​សឹម​ទុក​ចីវរ​ចុះ​។​ ​បើ​មាន​ខ្យល់បក់​ទាំង​ធូលី​មក​អំពី​ទិសខាងកើត​ ​អន្តេវាសិក​ត្រូវ​បិទ
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636793592903011713
ទៅកាន់ទំព័រ៖