ព្រះត្រៃបិដក ភាគ ០៦

បង្អួច​ពី​ទិសខាងកើត​ ​បើ​មាន​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងលិច​ ​អន្តេវាសិក​ត្រូវ​បិទ​បង្អួច​ពី​ទិសខាងលិច​ ​បើ​មាន​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងជើង​ ​អន្តេវាសិក​ត្រូវ​បិទ​បង្អួច​ពី​ទិសខាងជើង​ ​បើ​មាន​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងត្បូង​ ​អន្តេវាសិក​ត្រូវ​បិទ​បង្អួច​ពី​ទិសខាងត្បូង​ ​បើ​រដូវ​ត្រជាក់​ ​អន្តេវាសិក​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បិទ​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​អន្តេវាសិក​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បើក​ក្នុង​វេលា​យប់​។​ ​បើ​បរិវេណ​មាន​សម្រាម​ ​អន្តេវាសិក​ត្រូវ​បោស​បរិវេណ​ចេញ​ ​បើ​បន្ទប់​ស្មោកគ្រោក​ ​អន្តេវាសិក​ត្រូវ​បោស​បន្ទប់​ចេញ​ ​បើ​រោង​ឆាន់​ស្មោកគ្រោក​ ​អន្តេវាសិក​ត្រូវ​បោស​រោង​ឆាន់​ចេញ​ ​បើ​រោង​ភ្លើង​មិន​ស្អាត​ ​អន្តេវាសិក​ត្រូវ​បោស​រោង​ភ្លើង​ចេញ​ ​បើ​បង្គន់​មិន​ស្អាត​ ​អន្តេវាសិក​ត្រូវ​បោសសំអាត​ចេញ​ ​បើ​គ្មាន​ទឹក​សម្រាប់​ឆាន់​ ​អន្តេវាសិក​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ឆាន់​ ​បើ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ ​អន្តេវាសិក​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​គ្មាន​ទឹក​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​ទេ​ ​អន្តេ​វាសិក​ត្រូ​ដងទឹក​ដាក់​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636793593144405520
ទៅកាន់ទំព័រ៖