ព្រះត្រៃបិដក ភាគ ០៦
បើអាចារ្យមានសេចក្តីអផ្សុកកើតឡើង អន្តេវាសិកត្រូវបំបាត់សេចក្តីអផ្សុកនោះដោយខ្លួនឯង ឬឲ្យគេបំបាត់សេចក្តីអផ្សុកនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើសេចក្តីសង្ស័យកើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវបន្ទោបង់សេចក្តីសង្ស័យនោះដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើទិដ្ឋិ គឺសេចក្តីយល់ខុស កើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវជួយពន្យល់ ណែនាំឲ្យយល់ត្រូវឡើងដោយខ្លួនឯង ឬឲ្យអ្នកដទៃពន្យល់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ។ បើអាចារ្យត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អាចារ្យ(របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរនឹងទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកដាក់ក្នុងមូលាបត្តិចំពោះអាចារ្យ (របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មានត្ត អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើ
ID: 636793593419521256
ទៅកាន់ទំព័រ៖