ព្រះត្រៃបិដក ភាគ ០៦

សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សង្ឃ​គប្បី​ធ្វើ​អព្ភានកម្ម​ ​(​ចំពោះ​អាចារ្យ​)​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​បើ​សង្ឃ​មានប្រាថ្នា​ដើម្បី​ធ្វើ​នូវ​កម្ម​ ​គឺ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ចំពោះ​អាចារ្យ​ ​អន្តេវាសិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​កុំ​ឲ្យ​សង្ឃ​ធ្វើ​កម្ម​ដល់​អាចារ្យ​ ​ឬ​សង្ឃ​គប្បី​បង្អោន​ទៅ​ដើម្បី​កម្ម​ស្រាល​ ​ដល់​អាចារ្យ​នោះ​ ​ម្យ៉ាងទៀត​ ​កម្ម​គឺ​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដែល​សង្ឃ​បាន​ធ្វើ​ដល់​អាចារ្យ​នោះ​ហើយ​ ​អន្តេវាសិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​លោក​អាចារ្យ​ប្រព្រឹត្ត​ល្អ​ទៅ​ ​ឲ្យ​ប្រព្រឹត្ត​សម្រប​រោម​ ​គឺ​មិន​ប្រកួត​ប្រកាន់​ ​ឲ្យ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​គប្បី​រម្ងាប់​នូវ​កម្ម​នោះ​ឲ្យ​។​ ​បើ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​លាង​ ​អន្តេវាសិក​ត្រូវ​លាង​ឲ្យ​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​អាចារ្យ​គួរ​លាង​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ធ្វើ​ ​(​មាន​ដេរប៉ះ​ជាដើម​)​ ​អន្តេវាសិក​ត្រូវ​ធ្វើឲ្យ​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ធ្វើ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គ្រឿង​ជ្រលក់​របស់​អាចារ្យ​គួរ​នឹង​ដាំ​ ​ឬ​ស្ងោរ​ ​អន្តេវាសិក​ត្រូវ​ដាំ​ ​ឬ​ស្ងោរ​ឲ្យ​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿង​ជ្រលក់​របស់​អាចារ្យ​គួរ​ដាំ​ ​ឬ​ស្ងោរ​ដោយ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636793593670165592
ទៅកាន់ទំព័រ៖