ព្រះត្រៃបិដក ភាគ ០៦

ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ជ្រលក់​ ​អន្តេវាសិក​ត្រូវ​ជ្រលក់​ឲ្យ​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​អាចារ្យ​គួរ​ជ្រលក់​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​កាល​អន្តេវាសិក​ជ្រលក់ចីវរ​ ​ត្រូវ​ជ​លក់​ដោយ​ប្រែត្រឡប់​ឲ្យ​សព្វ​ល្អ​ ​ម្យ៉ាងទៀត​ ​កាលបើ​ ​(​ហាល​ចីវរ​)​ ​ដំណក់ទឹក​ស្រក់​មិនទាន់​អស់​នៅឡើយ​ ​អន្តេវាសិក​កុំអាល​ដើរចេញ​។​ ​(​បើ​)​ ​អន្តេវាសិក​មិនទាន់​បាន​ប្រាប់​អាចារ្យ​ទេ​ ​មិន​ត្រូវឲ្យ​បាត្រ​ទៅ​ភិក្ខុ​ពួក​ខ្លះ​(​១​)​ឡើយ​ ​មិន​ត្រូវ​ទទួលយក​បាត្រ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ចីវរ​ទៅ​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ទទួលយក​ចីវរ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​បរិក្ខារ​ទៅ​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ទទួលយក​បរិក្ខារ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​កោរសក់​ឲ្យ​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ពួក​ខ្លះ​កោរសក់​ឲ្យ​ទេ​ ​មិន​ត្រូវ​ធ្វើ​បរិកម្ម​ ​(​គក់ច្របាច់​)​ ​ឲ្យ​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ពួក​ខ្លះ​ធ្វើ​បរិកម្ម​ឲ្យ​ខ្លួន​ទេ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ពួក​ខ្លះ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​បម្រើ​(​ខ្លួន​)​ ​មិន​ត្រូវ​ធ្វើជា​បច្ឆាសមណៈ​នៃ​ភិក្ខុ​ពួក​ខ្លះ​ឡើយ​ ​មិន​ត្រូវ​យក​ភិក្ខុ​ពួក​ខ្លះ​ធ្វើជា​បច្ឆាសមណៈ​នៃ​ខ្លួន​ ​មិន​ត្រូវ​នាំ​យក​បិណ្ឌបាត​ទៅ​ឲ្យ​ភិក្ខុ​ពួក​ខ្លះ​ ​មិន​ត្រូវ​
​(​១​)​ ​ភិក្ខុ​ពួក​ខ្លះ​ ​គឺ​ភិក្ខុ​ដែល​ជាស​ត្រូវ​នឹង​អាចារ្យ​របស់​ខ្លួន​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636793594012675182
ទៅកាន់ទំព័រ៖