ព្រះត្រៃបិដក ភាគ ០៦
ឲ្យភិក្ខុពួកខ្លះនាំយកបិណ្ឌបាតមកឲ្យខ្លួន។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវចូលទៅកាន់ព្រៃខ្មោច មិនត្រូវដើរចេញទៅកាន់ទិសឡើយ។ បើអាចារ្យមានជម្ងឺឈឺ អន្តេវាសិកត្រូវថែទាំដរាបដល់អស់ជីវិត ត្រូវទៅកំដរចាំត្រាតែអាចារ្យជាស្រឡះ។
ចប់ អាចរិយវត្ត។
[៩៤] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវតែប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិក។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិកនោះ (ដូចសេចក្តីតទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវសង្គ្រោះ ទំនុកបម្រុង ត្រូវអនុគ្រោះ អាណិតអាសូរ អន្តេវាសិកដោយការបង្រៀនបាលី ដោយការ (ពន្យល់នូវសេចក្តីនៃបាលី) អដ្ឋកថា ដោយឲ្យដម្បូន្មាន ដោយប្រៀនប្រដៅ។ បើអាចារ្យមានបាត្រ អន្តេវាសិកគ្មានបាត្រ អាចារ្យត្រូវឲ្យបាត្រដល់អន្តេវាសិក (ប្រើប្រាស់ខ្លះផង) ឬ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ បាត្រគប្បីកើតឡើងដល់អន្តេវាសិក បើអាចារ្យមានចីវរ អន្តេវាសិកគ្មានចីវរ អាចារ្យត្រូវឲ្យចីវរដល់អន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យមានគ្រឿងបរិក្ខារ
ID: 636793594393296953
ទៅកាន់ទំព័រ៖