ព្រះត្រៃបិដក ភាគ ០៦

អន្តេវាសិក​គ្មាន​គ្រឿងបរិក្ខារ​ ​អាចារ្យ​ត្រូវឲ្យ​គ្រឿងបរិក្ខារ​ដល់​អន្តេវាសិក​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿងបរិក្ខារ​គប្បី​កើតឡើង​ដល់​អន្តេវាសិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​បើ​អន្តេវាសិក​មាន​ជម្ងឺ​ ​អាចារ្យ​ត្រូវ​ក្រោក​ពីព្រលឹម​ ​ហើយ​ឲ្យ​ឈើស្ទន់​ ​ឲ្យទឹក​លុបមុខ​ ​ក្រាល​នូវ​អាសនៈ​ ​បើ​មាន​បបរ​ ​ត្រូវ​លាង​ភាជន៍​ ​ដាក់​បបរ​ ​ហើយ​យក​ទៅ​ឲ្យ​ ​កាលបើ​អន្តេវាសិក​ឆាន់​បបរ​ហើយ​ ​អាចារ្យ​ត្រូវឲ្យ​ទឹក​ ​ហើយ​ទទួល​ភាជន៍​ធ្វើឲ្យ​ទាប​ស្រួល​ ​ហើយ​ត្រូវ​លាង​ទុកដាក់​ដោយ​ល្អ​ ​កុំ​ឲ្យ​ទង្គិចទង្គុក​នឹង​អ្វី​ឡើយ​ ​កាលបើ​អន្តេវាសិក​ក្រោក​ឡើង​ ​អាចារ្យ​ត្រូវ​រើ​អាសនៈ​ចេញ​ ​បើ​ប្រទេស​នោះ​មាន​សម្រាម​ ​អាចារ្យ​ត្រូវ​បោសច្រាស​ប្រទេស​នោះ​ចេញ​។​ ​បើ​អន្តេវាសិក​ចង់​ចូល​ទៅកាន់​ស្រុក​ ​អាចារ្យ​ត្រូវឲ្យ​ស្បង់​សម្រាប់​ស្លៀក​ ​ត្រូវ​ទទួល​ទុក​នូវ​ស្បង់​សម្រាប់​ផ្លាស់​ប្តូរ​ ​ត្រូវឲ្យ​វត្ថពន្ធ​ចង្កេះ​ ​ត្រូវ​ដម្រួ​ត​សង្ឃាដិ​ ​និង​ចីពរ​ជាមួយគ្នា​ ​ហើយ​ឲ្យ​ទៅ​ ​បាត្រ​ដែល​ទទឹក​ ​ត្រូវ​លាង​ជូត​ហើយ​ឲ្យ​ ​ត្រូវ​កំណត់ទុក​ក្នុងចិត្ត​ថា​ ​អន្តេវាសិក​ ​នឹង​ត្រូវ​ត្រឡប់​មក​ត្រឹម​ពេល​ស្មើ​នេះ​ ​ហើយ​ត្រូវ​តែងតាំង​អាសនៈ​ទុក​ចាំ​ ​ត្រូវ​បម្រុង​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​កល់​ជើង​ ​តាំង​សម្រាប់​ជូត​ជើង​ ​ត្រូវ​ក្រោក​ទៅ​ទទួលយក​បាត្រ​ ​និង​ចីវរ​ ​ត្រូវឲ្យ​ស្បង់​សម្រាប់​ផ្លាស់​ ​ត្រូវ​ទទួលយក​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636793595046714326
ទៅកាន់ទំព័រ៖