ព្រះត្រៃបិដក ភាគ ០៦
ស្បង់សម្រាប់ស្លៀក។ បើចីវរសើម ត្រូវសំដិលក្នុងទីដែលមានកំដៅ១ស្របក់ ប៉ុន្តែមិនត្រូវទុកចីវរក្នុងទីដែលមានកំដៅយូរទេ ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវបំផ្លើសជាយម្ខាងឲ្យហួសគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរចុះ ដោយគិតថា កុំឲ្យ(ចីវរ) បាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ហើយត្រូវដាក់នូវវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ បើមានអាហារបិណ្ឌបាត អន្តេវាសិកត្រូវការឆាន់ អាចារ្យត្រូវឲ្យទឹក ហើយនាំអាហារបិណ្ឌបាតចូលទៅជិត ត្រូវសួរអន្តេវាសិកអំពីទឹកឆាន់ បើអន្តេវាសិកឆាន់រួចហើយ ត្រូវឲ្យទឹក រួចទទួលយកបាត្រចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុក ត្រូវលាងឲ្យស្អាត រួចហើយត្រូវជូតឲ្យស្ងួតទឹក ហើយសំដិលក្នុងទីដែលមានកំដៅមួយស្របក់ តែមិនត្រូវទុកបាត្រក្នុងទីដែលមានកំដៅយូរពេកទេ ត្រូវទុកបាត្រនិងចីវរ កាលនឹងទុកបាត្រ ត្រូវកាន់បាត្រដោយដៃម្ខាង ស្ទាបមើលទីខាងក្រោមគ្រែ ឬតាំងដោយដៃម្ខាង រួចសឹមទុកបាត្រ តែមិនត្រូវទុកបាត្រក្នុងទីមិនសមគួរឡើយ កាលនឹងទុកចីវរ ត្រូវចាប់ចីវរដោយដៃម្ខាង ជូតស្បៀងចីវរ ឬខ្សែចីវរដោយដៃម្ខាង ហើយត្រូវបត់ជាយចីវរខាងណោះឲ្យជាផ្នត់មកខាងណេះ រួចហើយសឹមទុកចីវរចុះ កាលបើអន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈ
ID: 636793595276617476
ទៅកាន់ទំព័រ៖