ព្រះត្រៃបិដក ភាគ ០៦
ត្រូវទុកដាក់ទឹកលាងជើង តាំងសម្រាប់កល់ជើង ទ្រនាប់សម្រាប់ជូតជើង បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ។ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើត្រូវការដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ។ បើអន្តេវាសិកចង់ចូលទៅកាន់រោងភ្លើង អាចារ្យត្រូវសូន្យដុំលំអិតទុក ត្រូវផ្សើមដីស្អិតទុក រួចត្រូវនាំយកតាំងសម្រាប់រោងភ្លើងទៅ ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅអន្តេវាសិកស្រេចហើយ ទទួលយកចីវរមកទុកដោយឡែក រួចត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅអន្តេវាសិក បើអាចារ្យអាចនឹងចូលទៅកាន់រោងភ្លើងបាន ក៏គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងទាំងខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង ត្រូវកុំអង្គុយច្រៀតបៀតភិក្ខុចាស់ៗឡើយ ត្រូវកុំហាមអាសនៈភិក្ខុខ្ចីៗ អាចារ្យត្រូវធ្វើបរិកម្ម មានហុចដុំលំអិតជាដើម ដល់អន្តេវាសិកក្នុងរោងភ្លើង កាលនឹងចេញពីរោងភ្លើង ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងទាំងខាងមុខ ខាងក្រោយ រួចសឹមយកចេញអំពីរោងភ្លើង សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម
ID: 636793595526011740
ទៅកាន់ទំព័រ៖