ព្រះត្រៃបិដក ភាគ ០៦

អវិជ្ជា​(​១​)​ ​ជាហេតុ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​មាន​សង្ខារ​ជាហេតុ​ ​នាមរូប​កើតមាន​ ​ព្រោះ​មានវិញ្ញាណ​ជាហេតុ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​មាន​នាមរូប​ជាហេតុ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​វេទនា​កើតមាន​ ​ព្រោះ​មាន​ផស្សៈ​ជាហេតុ​ ​តណ្ហា​កើតមាន​ ​ព្រោះ​មាន​វេទនា​ជាហេតុ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​មាន​តណ្ហា​ជាហេតុ​ ​ភព​កើតមាន​ ​ព្រោះ​មាន​ឧបាទាន​ជាហេតុ​ ​ជាតិ​កើតមាន​ ​ព្រោះ​មាន​ភព​ជាហេតុ​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ទាំងឡាយ​កើតមាន​ ​ព្រោះ​មាន​ជាតិ​ជាហេតុ​ ​សេចក្តី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​យ៉ាងនេះ​ឯង​ ​ម្យ៉ាងទៀត​សេចក្តី​រលត់​សង្ខារ​កើតមាន​ ​ព្រោះ​វិនាស​និង​រលត់​មិន​មាន​សេសសល់​នៃ​អវិជ្ជា​ ​សេចក្តី​រលត់វិញ្ញាណ​កើតមាន​ ​ព្រោះ​រលត់​សង្ខារ​ ​សេចក្តី​រលត់​នាមរូប​កើតមាន​ ​ព្រោះ​រលត់វិញ្ញាណ​ ​សេចក្តី​រល​ត់ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​រលត់​នាមរូប​ ​សេចក្តី​រលត់​ផស្សៈ​កើតមាន​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​សេចក្តី​រលត់​វេទនា​កើតមាន​ ​ព្រោះ​រលត់​ផស្សៈ​ ​សេចក្តី​រលត់​តណ្ហា​កើតមាន​ ​ព្រោះ​រលត់​វេទនា​ ​សេចក្តី​
​(​១​)​ ​ដែល​ហៅថា​ ​អវិជ្ជា​នោះ​ ​បានខាង​សេចក្តី​មិនដឹង​ក្នុង​សច្ចៈ​ទាំង៤​ ​មានទុក្ខ​សច្ចៈ​ជាដើម​។​ ​(​នេះ​ជា​បរិយាយ​ក្នុង​សូត្រ​ ​ឯ​បរិ​យា​ក្នុង​អភិធម្ម​ថា​)​ ​បានខាង​សេចក្តី​មិនដឹង​នូវ​វត្ថុ៨​ ​មាន​ ​មិនដឹង​ក្នុង​ចំណែកខាង​អតីត​ជាដើម​ ​ម្យ៉ាងទៀត​ថា​ ​បានខាង​មោហ​ចេតសិក​ ​មាន​លក្ខណៈ​ធ្វើ​ចិត្ត​ឲ្យ​វង្វេង​ក្នុង​អារម្មណ៍​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636793410685204517
ទៅកាន់ទំព័រ៖