ព្រះត្រៃបិដក ភាគ ០៦

ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អាឡារតាបស​កាលាម​គោត្រ​ធ្វើ​កាលកិរិយា​ស្លាប់​ទៅ៧ថ្ងៃហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ជ្រាប​ថា​ ​អាឡារតាបស​កាលាម​គោត្រ​ធ្វើ​កាលកិរិយា​ស្លាប់​ទៅ៧ថ្ងៃហើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​អាឡារតាបស​កាលាម​គោត្រ​ ​(​នុ៎ះ​)​ ​មាន​សេចក្តី​សាបសូន្យ​ធំ​ ​ប្រសិនបើ​តាបស​នោះ​បាន​ស្តាប់ធម៌​នេះ​ ​ក៏​គប្បី​ត្រាស់​ដឹង​ធម៌​បាន​មួយរំពេច​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​តថាគត​សំដែងធម៌​ដល់​អ្នកណា​ជាមុន​អេះ​ ​អ្នកណា​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់​រហ័យ​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់ព្រះតម្រិះ​ក្នុង​លំដាប់នោះ​ទៀត​ថា​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​នេះឯង​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឆ្លៀវឆ្លាស​ ​វាងវៃ​ ​ជា​អ្នកមាន​បញ្ញា​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ភ្នែក​យូរណាស់​មក​ហើយ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​សំដែងធម៌​ដល់​ឧទ្ទ​ក​តាបស​រាម​បុត្រ​ជាមុន​ចុះ​ ​តាបស​នោះ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់​រហ័យ​បាន​។​ ​គ្រានោះ​ ​មាន​ទេវតា​ ​(​អង្គ​មួយ​)​ ​មាន​រូប​មិន​ប្រាកដ​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​ធ្វើ​កាលកិរិយា​ស្លាប់​អំពី​ពេល​ព្រលប់​ទៅ​ហើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ជ្រាប​ថា​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​ធ្វើ​កាលកិរិយា​ស្លាប់​អំពី​ពេល​ព្រលប់​ហើយ​ដែរ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636793419246763577
ទៅកាន់ទំព័រ៖