ព្រះត្រៃបិដក ភាគ ០៦

មាន​ហុច​ដុំ​លំអិត​ជាដើម​ដល់​អន្តេវាសិក​ដែរ​ ​លុះដល់​អាចារ្យ​ងូត​រួចហើយ​ ​ត្រូវ​ឡើង​មក​មុន​ ​(​អន្តេវាសិក​)​ ​ហើយ​ត្រូវ​ជូត​ខ្លួន​ឲ្យ​ស្ងួត​ទឹក​ ​ហើយ​សឹម​ស្លៀក​ស្បង់​ ​រួច​ត្រូវ​ជូត​ទឹក​អំពី​កាយ​របស់​អន្តេវាសិក​ ​រួច​ហុច​ស្បង់​សម្រាប់​ស្លៀក​ ​ហុច​សង្ឃាដិ​ទៅ​ឲ្យ​អន្តេវាសិក​ ​រួចហើយ​ត្រូវ​នាំ​យក​តាំង​សម្រាប់​រោង​ភ្លើង​ចេញ​មក​មុន​ ​ហើយ​ត្រូវ​ក្រាល​អាសនៈ​ ​ត្រូវ​បម្រុង​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​កល់​ជើង​ ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​រួច​ត្រូវ​សួរ​អន្តេវាសិក​អំពី​ទឹក​ឆាន់​។​ ​ក្នុង​វិហារ​ណា​ដែល​អន្តេវាសិក​នៅ​ ​បើ​វិហារ​នោះ​ស្មោកគ្រោក​ ​បើ​អាចារ្យ​អាច​នឹង​បោស​ច្រាស់​បាន​ ​ក៏​គប្បី​បោស​ច្រាស់​ចុះ​ ​កាល​នឹង​បោស​ច្រាស់​វិហារ​ ​ត្រូវ​នាំ​យក​បាត្រ​និង​ចីវរ​ចេញទៅ​ជាមុន​ ​ហើយ​ត្រូវ​ទុកដាក់​ក្នុង​ទី​គួរ​មួយ​ ​ត្រូវ​នាំ​យក​គ្រឿង​កម្រាល​សម្រាប់​អង្គុយ​ទៅ​ទុក​ក្នុង​ទីសម​គួរ​ ​ត្រូវ​នាំ​យក​ពូក​និង​ខ្នើយ​ ​ទៅ​ទុក​ក្នុង​ទីសម​គួរ​ ​កាលដែល​នាំ​យក​គ្រែ​ទៅ​ ​ត្រូវ​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ត្រដុស​នឹង​ផែនដី​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​យក​ទៅ​ទុកឲ្យ​ល្អ​ក្នុង​ទីសម​គួរ​ ​កាល​នឹង​នាំ​យក​តាំង​ទៅ​ ​ត្រូវ​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ត្រដុស​នឹង​ផែនដី​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​ហើយ​យក​ទៅ​ទុកឲ្យ​ល្អ​ក្នុង​ទីសម​គួរ​ ​ត្រូវ​យក​ទ្រនាប់​គ្រែ​ទៅ​ទុក​ក្នុង​ទីសម​គួរ​ ​ត្រូវ​នាំ​យក​កន្ថោរ​ទៅ​ទុក​ក្នុង​ទីសម​គួរ​ ​ត្រូវ​នាំ​យក​ផែនក្តារ​សម្រាប់​ផ្អែក​ទៅ​ទុក​ក្នុង​ទី​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636793595791496925
ទៅកាន់ទំព័រ៖