ព្រះត្រៃបិដក ភាគ ០៦

សមគួរ​ ​កម្រាល​ផែនដី​ ​អាចារ្យ​ត្រូវ​ចំណាំ​កន្លែង​ ​ដែលគេ​ក្រាល​យ៉ាងណា​ ​ហើយ​នាំ​យក​ទៅ​ទុក​ក្នុង​ទីសម​គួរ​។​ ​បើ​វិហារ​មាន​គ្រឿង​ស្មុកស្មាញ​ ​(​មាន​សម្បុក​ពីងពាង​ជាដើម​)​ ​ត្រូវ​បោស​ទម្លាក់​អំពី​ពិតាន​ជាមុន​ ​រួច​សឹម​បោស​កន្លៀត​ជ្រុង​នៃ​សន្ទះ​បង្អួច​ ​បើ​ជញ្ជាំង​ដែលគេ​លាប​ជ័ររង់​មាន​ពណ៌​សៅហ្មង​ ​ត្រូវ​ជ្រលក់​កំណាត់សំពត់​ ​រួច​ពូត​ចេញ​ ​ហើយ​សឹម​ជូត​ ​បើ​ផ្ទៃ​ដែលគេ​លាប​ដោយ​ពណ៌ខ្មៅ​ ​មាន​ពណ៌​សៅហ្មង​ ​ត្រូវ​ជ្រលក់​កំណាត់សំពត់​ ​រួច​ពូត​ចេញ​ ​ហើយ​សឹម​ជូត​ ​បើ​ផ្ទៃ​គេ​មិនបាន​លាប​អ្វី​ទេ​ ​ត្រូវ​យក​ទឹក​ទៅ​ប្រស់​ ​ហើយ​សឹម​បោស​ ​ត្រូវ​កំណត់ទុក​ក្នុងចិត្ត​ថា​ ​វិហារ​កុំ​ឲ្យ​ស្មោកគ្រោក​ដោយ​ធូលី​ឡើយ​ ​ហើយ​ប្រមូល​សម្រាម​យក​ទៅ​ចាក់ចោល​ដោយឡែក​ ​លុះ​ហាល​គ្រឿង​កម្រាល​ផែនដី​ហើយ​ ​ត្រូវ​គោះ​រួច​សាយ​ក​ទៅ​ក្រាល​ទុក​កន្លែងដដែល​វិញ​ ​លុះ​ហាល​ទ្រនាប់​គ្រែ​រួចហើយ​ ​ត្រូវ​ជូត​ ​រួច​នាំ​យក​ទៅ​ទុកដាក់​នៅ​ទី​ដដែល​វិញ​ ​លុះ​ហាល​គ្រែ​ហើយ​ ​ត្រូវ​គោះ​រួច​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ត្រដុស​នឹង​ផែនដី​ ​កុំ​ឲ្យ​ប៉ះ​នឹង​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​រួច​នាំ​យក​ទៅ​រៀបចំ​ទុក​ដូចដែល​វិញ​ ​លុះ​ហាល​តាំង​រួចហើយ​ ​ត្រូវ​ដុសលាង​ ​គោះ​ឲ្យ​ស្អាត​ហើយ​ ​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ត្រដុស​នឹង​ផែនដី​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​រួច​សាយ​ក​ទៅ​រៀបចំ​ទុក​ដូចដើម​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636793596141706956
ទៅកាន់ទំព័រ៖