ព្រះត្រៃបិដក ភាគ ០៦

វិញ​ ​លុះ​ហាល​ពូក​និង​ខ្នើយ​ហើយ​ ​ត្រូវ​ដុសលាង​គោះ​ចេញ​ ​ហើយ​សាយ​ក​ទៅ​រៀបចំ​ទុក​ដូចដើម​វិញ​ ​លុះ​ហាល​គ្រឿង​កម្រាល​សម្រាប់​អង្គុយ​ហើយ​ ​ត្រូវ​ដុសលាង​គោះ​ឲ្យ​ស្អាត​ហើយ​ ​សាយ​ក​ទៅ​រៀប​ទុក​ដូចដើម​វិញ​ ​លុះ​ហាល​កន្ថោរ​ហើយ​ ​ត្រូវ​ជូត​ឲ្យ​ស្អាត​ ​រួច​យក​ទៅ​ទុក​នៅ​ទី​ដដែល​វិញ​ ​លុះ​ហាល​ក្តារ​សម្រាប់​ផ្អែក​ហើយ​ ​ត្រូវ​ជូត​ឲ្យ​ស្អាត​ ​រួច​នាំ​យក​ទៅ​ទុក​នៅ​ទី​ដដែល​វិញ​ ​ត្រូវ​រៀប​ទុកបាត្រ​និង​ចីវរ​ ​កាល​នឹង​ទុកបាត្រ​ ​ដៃ​ម្ខាង​ត្រូវ​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ត្រូវ​ស្ទាប​មើល​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​ហើយ​សឹម​ទុកបាត្រ​ ​តែ​កុំ​គប្បី​ទុកបាត្រ​លើ​ទី​ដែល​មិន​សមគួរ​ឡើយ​ ​កាល​នឹង​ទុក​ចីវរ​ ​ដៃ​ម្ខាង​ត្រូវ​ចាប់​ចីវរ​ ​ដៃ​ម្ខាង​ត្រូវ​ជូត​ស្បៀង​ចីវរ​ ​ឬ​ខ្សែ​សម្រាប់​ហាល​ចីវរ​ ​ត្រូវ​បត់​ជាយ​ខាង​ណោះ​ឲ្យ​ជា​ផ្នត់​មក​ខាង​ណេះ​ ​រួច​សឹម​ទុក​ចីវរ​ចុះ​។​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងកើត​ ​អាចារ្យ​ត្រូវ​បិទ​បង្អួច​ខាងកើត​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងលិច​ ​ត្រូវ​បិទ​បង្អួច​ទិសខាងលិច​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងជើង​ ​ត្រូវ​បិទ​បង្អួច​ទិស​ខាង​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636793596386100934
ទៅកាន់ទំព័រ៖