ព្រះត្រៃបិដក ភាគ ០៦

ជើង​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងត្បូង​ ​ត្រូវ​បិទ​បង្អួច​ទិសខាងត្បូង​ ​បើ​រដូវ​ត្រជាក់​ ​អាចារ្យ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​អាចារ្យ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​យប់​។​ ​បើ​បរិវេណ​ស្មោកគ្រោក​មិន​ស្អាត​ ​អាចារ្យ​ត្រូវ​បោស​ទី​បរិវេណ​ចេញ​ ​បើ​បន្ទប់​ស្មោកគ្រោក​មិន​ស្អាត​ ​អាចារ្យ​ត្រូវ​បោស​បន្ទប់​ចេញ​ ​បើ​រោង​ឆាន់​មិន​ស្អាត​ ​អាចារ្យ​ត្រូវ​បោស​រោង​ឆាន់​ចេញ​ ​បើ​រោង​ភ្លើង​ស្មោកគ្រោក​ ​អាចារ្យ​ត្រូវ​បោស​រោង​ភ្លើង​ចេញ​ ​បើ​បង្គន់​ស្មោកគ្រោក​ ​អាចារ្យ​ត្រូវ​បោស​បង្គន់​ចេញ​ ​បើ​គ្មាន​ទឹក​សម្រាប់​ឆាន់​ ​អាចារ្យ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ឆាន់​ ​បើ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ ​អាចារ្យ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​ទឹក​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​គ្មាន​ទេ​ ​អា​ចារ្យ​ត្រូ​ចាក់ទឹក​ទៅ​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​។​ ​បើ​សេចក្តី​អផ្សុក​កើតឡើង​ដល់​អន្តេវាសិក​ ​អាចារ្យ​ត្រូវ​បំបាត់​អផ្សុក​ដោយខ្លួនឯង​ ​ឬ​ត្រូវឲ្យ​គេ​ជួយ​ធ្វើឲ្យ​បាត់​អផ្សុក​ក៏បាន​ ​ឬ​ត្រូវ​សម្តែង​ធម្មី​កថា​ដល់​អន្តេវាសិក​ ​បើ​សេចក្តី​សង្ស័យ​កើតឡើង​ដល់​អន្តេវាសិក​ ​អាចារ្យ​ត្រូវ​ជួយ​បន្ទោបង់​ដោយខ្លួនឯង​ ​ឬ​ត្រូវ​ប្រើ​គេ​ឲ្យ​ជួយ​បន្ទោបង់​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636793596630554916
ទៅកាន់ទំព័រ៖