ព្រះត្រៃបិដក ភាគ ០៦
មិនគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាល ដល់អន្តេវាសិកដោយឧបាយដូចម្តេចហ្ន៎ បើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ឲ្យអន្តេវាសិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (គឺលែងប្រកែប្រកាន់) គប្បីប្រព្រឹត្តនូវការរើខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ។ បើអន្តេវាសិកត្រូវការលាងចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរលាងដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការធ្វើចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរធ្វើដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងដាំទឹកជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវដាំទឹកជ្រលក់យ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគួរដាំទឹកជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងជ្រលក់ចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីជ្រលក់ចីវរបែបនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគប្បី
ID: 636793597122833073
ទៅកាន់ទំព័រ៖