ព្រះត្រៃបិដក ភាគ ០៦

ឬ​បញ្ជាក់​ទាំង​កាយ​ទាំង​វាចា​ថា​ ​ខ្ញុំ​បណ្តេញ​អ្នកឯង​ដូច្នេះ​ក្តី​ ​ថា​អ្នកឯង​កុំ​នៅក្នុង​ទីនេះ​ដូច្នេះ​ក្តី​ ​ថា​អ្នកឯង​ចូរ​នាំ​យក​បាត្រ​និង​ចីវរ​របស់​អ្នកឯង​ចេញទៅ​ដូច្នេះ​ក្តី​ ​ថា​អ្នកឯង​មិន​ត្រូវ​បម្រើ​ខ្ញុំ​ដូច្នេះ​ក្តី​ ​(​យ៉ាងនេះ​)​ ​បាន​ឈ្មោះថា​ ​អាចារ្យ​បណ្តេញ​អន្តេវាសិក​ ​(​បើ​)​ ​អាចារ្យ​មិនបាន​បញ្ជាក់​អន្តេវាសិក​ដោយ​កាយ​ ​ឬ​ដោយ​វាចា​ ​មិនបាន​បញ្ជាក់​ទាំង​កាយ​ ​ទាំង​វាចា​ទេ​ ​មិន​ហៅថា​អាចារ្យ​បណ្តេញ​អន្តេវាសិក​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​ពួក​អន្តេវាសិក​ដែល​អាចារ្យ​បាន​បណ្តេញ​ចេញ​ហើយ​ ​មិនបាន​សូម​អាចារ្យ​ឲ្យ​អត់ទោស​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បីឲ្យ​ពួក​អន្តេវាសិក​សូម​អាចារ្យ​ឲ្យ​អត់ទោស​ឲ្យ​វិញ​បាន​។​ ​ពួក​អន្តេវាសិក​ ​ក៏​នៅតែ​មិន​សូម​អាចារ្យ​ឲ្យ​អត់ទោស​ឲ្យ​ដដែល​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អន្តេវាសិក​ ​ដែល​អាចារ្យ​បាន​បណ្តេញ​ចេញ​ហើយ​ ​មិន​គួរ​ជា​មិន​សូម​អាចារ្យ​ឲ្យ​អត់ទោស​ឲ្យ​វិញ​ទេ​ ​អន្តេវាសិក​ណា​ ​ដែល​មិនបាន​សូម​អាចារ្យ​ឲ្យ​អត់ទោស​ឲ្យ​ ​នឹង​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​អាចារ្យ​ ​ដែល​អន្តេវាសិក​បាន​សូមឲ្យ​អត់ទោស​ឲ្យ​វិញ​ ​ក៏​មិនព្រម​អត់ទោស​ឲ្យ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636793597736028146
ទៅកាន់ទំព័រ៖