ព្រះត្រៃបិដក ភាគ ០៦

ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អាចារ្យ​អត់ទោស​ឲ្យ​។​ ​ពួក​អាចារ្យ​ទាំងនោះ​ ​ក៏​នៅតែ​មិនព្រម​អត់ទោស​ឲ្យ​ដដែល​។​ ​ពួក​អន្តេវាសិក​ក៏​ចៀសចេញ​ទៅ​ខ្លះ​ ​សឹក​ចេញទៅ​ខ្លះ​ ​រត់​ចូលពួក​តិរ្ថិយ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ណា​ដែល​អន្តេវាសិក​សូមឲ្យ​អត់ទោស​ឲ្យ​ ​ត្រូវតែ​អត់ទោស​ឲ្យ​វិញ​ ​(​បើ​)​ ​អាចារ្យ​ណា​មិន​អត់ទោស​ឲ្យ​ទេ​ ​នឹង​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​អាចារ្យ​បណ្តេញ​អន្តេវាសិក​ដែល​មាន​វត្ត​ប្រព្រឹត្ត​ត្រឹមត្រូវ​ចេញ​ ​មិនបាន​បណ្តេញ​អន្តេវាសិក​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​មាន​វត្ត​ប្រព្រឹត្ត​ត្រឹមត្រូវ​ហើយ​ ​អាចារ្យ​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ​ ​អាចារ្យ​ណា​បណ្តេញ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​អន្តេវាសិក​ដែល​មិន​ប្រព្រឹត្ត​ត្រឹមត្រូវ​ល្អ​ ​អាចារ្យ​គប្បី​បណ្តេញ​ចេញ​ ​(​បើ​)​ ​មិន​បណ្តេញ​ចេញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ប្រកបដោយ​អង្គ៥​ ​អាចារ្យ​ត្រូវ​បណ្តេញ​ចេញ​ ​(​ឯ​អង្គ៥នោះ​)​ ​គឺ​អន្តេវាសិក​គ្មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​គ្មាន​សេចក្តី​ជ្រះថ្លា​មាំ១​ ​គ្មាន
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636793598002563391
ទៅកាន់ទំព័រ៖