ព្រះត្រៃបិដក ភាគ ០៦

ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​មាន​សេចក្តី​សាបសូន្យ​ធំ​ ​ប្រសិនបើ​តាបស​នោះ​បាន​ស្តាប់ធម៌​នេះ​ ​គប្បី​ត្រាស់​ដឹង​ធម៌​បាន​មួយរំពេច​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះតម្រិះ​ដូច្នេះ​ថា​ ​តថាគត​គួរ​សំដែងធម៌​ដល់​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់​រហ័យ​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះតម្រិះ​ដូច្នេះ​ក្នុង​លំដាប់នោះ​ថា​ ​បញ្ចវគ្គិយ​(​១​)​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបការៈ​ច្រើន​ដល់​តថាគត​ ​ព្រោះថា​ ​បាន​បម្រើ​តថាគត​ ​កាលដែល​កំពុង​បញ្ជូន​ចិត្ត​ទៅ​ក្នុង​ព្យាយាម​(​២​)​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​សំដែងធម៌​ដល់​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ជាមុន​ចុះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះតម្រិះ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​នៅឯណា​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឃើញ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​នៅក្នុង​ឥសិបតន​មិគទាយ​វន​ ​ទៀប​ក្រុង​ពារាណសី​ ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ស្អាត​ ​កន្លង​លើស​ចក្ខុ​របស់​មនុស្ស​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ឧរុ​វេលា​ប្រទេស​ ​តាម​សមគួរ​ដល់​ព្រះ​អធ្យាស្រ័យ​ ​ទើប​ទ្រង់​យាង​ទៅកាន់​ចារិក​ ​សំដៅ​ទៅ​រក​ក្រុង​ពារាណសី​។​
 [​១១​]​ ​មាន​អាជីវក​ម្នាក់​ឈ្មោះ​ឧប​កៈ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​ក្នុង​ចន្លោះ​នៃ​គ​យា​ប្រទេស​ផង​ ​ក្នុង​ចន្លោះ​
​(​១​)​ ​ភិក្ខុ​មាន​គ្នា៥រូប​ ​។​ ​(​២​)​ ​កំពុង​ខំប្រឹង​បំពេញ​ព្យាយាម​ឲ្យបាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636793419872666678
ទៅកាន់ទំព័រ៖