ព្រះត្រៃបិដក ភាគ ០៦

មាំ១​ ​មាន​សេចក្តី​គោរ​ពក្រោ​ត​ក្រែង​មាំ១​ ​មាន​ភាវនា​មាំមួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ហើយ​ ​អាចារ្យ​មិន​គួរ​បណ្តេញ​ចេញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ ​មិនបាន​បណ្តេញ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្ក៥​ ​(​ចំណែកខាង​អាក្រក់​ហើយ​)​ ​នឹង​មានទោស​ ​(​គឺ​ត្រូវអាបត្តិ​មិនខាន​ឡើយ​)​ ​(​បើ​)​ ​អាចារ្យ​បណ្តេញ​ចេញ​ហើយ​ ​ទើប​គ្មាន​ទោស​ ​(​គឺ​មិន​ត្រូវអាបត្តិ​ឡើយ​)​ ​(​ឯ​អង្គ៥ចំណែកខាង​អាក្រក់​នោះ​)​ ​គឺ​អន្តេវាសិក​គ្មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​គ្មាន​សេចក្តី​ជ្រះថ្លា​មាំ១​ ​គ្មាន​សេចក្តី​អៀនខ្មាស​មាំ១​ ​គ្មាន​សេចក្តី​គោរព​កោតក្រែង​មាំ១​ ​គ្មាន​ភាវនា​មាំមួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ ​កាល​មិន​បណ្តេញ​អន្តេវាសិក​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ហើយ​ ​នឹង​មានទោស​ ​(​បើ​)​ ​អាចារ្យ​បណ្តេញ​ចេញ​ ​នឹង​ឥត​ទោស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ ​កាល​បណ្តេញ​អន្តេវាសិក​ ​ដែល​ប្រកបដោយ​អង្គ៥​ ​(​ចំណែកខាង​ល្អ​)​ ​ហើយ​ ​នឹង​មានទោស​ ​(​បើ​)​ ​មិនបាន​បណ្តេញ​ចេញ​ទេ​ ​នឹង​ឥត​ទោស​ ​(​អង្គ៥នោះ​)​ ​គឺ​អន្តេវាសិក​មាន​សេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំ​នឹង​អាចារ្យ១​ ​មាន​សេចក្តី​ជ្រះថ្លា​ដ៏​មាំ១​ ​មាន​សេចក្តី​អៀនខ្មាស​មាំ១​ ​មាន​សេចក្តី​គោរព​កោតក្រែង​មាំ១​ ​មាន​ភាវនា​ដ៏​មាំមួន១​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636793598502131964
ទៅកាន់ទំព័រ៖