ព្រះត្រៃបិដក ភាគ ០៦

ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជា​អសេក្ខៈ​ដោយខ្លួនឯង​ ​ដឹកនាំ​កុលបុត្រ​ដទៃ​ឲ្យ​កាន់​យក​នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជា​អសេក្ខៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​ ​គឺ​ភិក្ខុ​គ្មាន​សទ្ធា១​ ​មិន​ខ្មាសបាប១​ ​មិន​ខ្លាច​បាប១​ ​ខ្ជិល១​ ​ភ្លេចស្មារតី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​មាន​សទ្ធា១​ ​ខ្មាសបាប១​ ​ខ្លាច​បាប១​ ​ប្រារព្ធ​ព្យាយាម​ជាប់១​ ​មានសតិ​ខ្ជាប់ខ្ជួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​គួរឲ្យ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636793600175107653
ទៅកាន់ទំព័រ៖