ព្រះត្រៃបិដក ភាគ ០៦

ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​ ​គឺ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​គឺ​ត្រូវអាបត្តិ​បារាជិក​ ​និង​សង្ឃាទិសេស​ក្នុង​អធិសីល​ ​(​បាដិមោក្ខ​សំវរ​សីល​)​១​ ​វិបត្តិ​ចាក​មារយាទ​ ​គឺ​ត្រូវអាបត្តិ៥កង​ ​មាន​ថុល្លច្ច័យ​ជាដើម​ ​ក្នុង​អជ្ឈាចារ១​ ​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​សម្មាទិដ្ឋិ​ ​គឺ​ភិក្ខុ​លះបង់​សម្មាទិដ្ឋិ​ ​ទៅ​ប្រកបដោយ​អន្ត​គា​ហិ​ក​ទិដ្ឋិ​វិញ១​ ​ចេះដឹង​តិច១​ ​អាប់​ឥត​ប្រាជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​បាន​ ​គឺ​ភិក្ខុ​មិន​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល១​ ​មិនបាន​វិបត្តិ​ចាក​មារយាទ​ ​ក្នុង​អជ្ឈាចារ១​ ​មិនបាន​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​សម្មាទិដ្ឋិ​ ​គឺ​ភិក្ខុ​មិន​លះបង់​សម្មាទិដ្ឋិ​ ​ទៅ​ប្រកបដោយ​អន្ត​គា​ហិ​ក​ទិដ្ឋិ១​ ​ចេះដឹង​ច្រើន១​ ​មាន​ប្រាជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636793600438052693
ទៅកាន់ទំព័រ៖