ព្រះត្រៃបិដក ភាគ ០៦

បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​ ​គឺ​ភិក្ខុ​មិន​អាច​ដើម្បី​បម្រើ​នូវ​អន្តេវាសិក​ ​ឬ​នូវ​សទ្ធិវិហារិក​ដែល​មាន​ជម្ងឺ​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​បម្រើ១​ ​មិន​អាច​ដើម្បី​បំបាត់​នូវ​សេចក្តី​អផ្សុក​របស់​អន្តេវាសិក​ ​ឬ​របស់​សទ្ធិវិហារិក​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​បំបាត់​ឲ្យ១​ ​មិន​អាច​ដើម្បី​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ​ដែល​កើតឡើង​ដល់​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយខ្លួនឯង​ ​ឬ​ឲ្យ​អ្នកដទៃ​បំបាត់​ឲ្យ​ ​(​ដោយ​និយាយ​)​ធម៌១​ ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​វិធី​ចេញ​ចាក​អាបត្តិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​អាច​ដើម្បី​បម្រើ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បម្រើ​ក្តី​នូវ​អន្តេវាសិក​ ​ឬ​នូវ​សទ្ធិវិហារិក​ដែល​មាន​ជម្ងឺ១​ ​អាច​ដើម្បី​បំបាត់​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បំបាត់​ក្តី​ ​នូវ​សេចក្តី​អផ្សុក​របស់​អន្តេវាសិក​ ​ឬ​របស់​សទ្ធិវិហារិក១​ ​អាច​ដើម្បី​បន្ទោបង់​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​បន្ទោបង់​ក្តី​ ​នូវ​សេចក្តី​សង្ស័យ​ដែល​កើតឡើង​ដល់​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​(​ដោយ​និយាយ​)​ធម៌១​ ​ស្គាល់​អាបត្តិ១​ ​ស្គាល់​វិធី​ចេញ​ចាក​អាបត្តិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636793600698437586
ទៅកាន់ទំព័រ៖