ព្រះត្រៃបិដក ភាគ ០៦

ដោយ​អង្គ​ទាំង៥នេះឯង​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​ ​គឺ​ភិក្ខុ​មិន​អាច​ដើម្បី​ញុំាង​អន្តេវាសិក​ ​ឬ​នូវ​សទ្ធិវិហារិក​ឲ្យ​សិក្សា​ក្នុង​អភិសមាចារិក​សិក្ខា​ ​(​ខន្ធក​វគ្គ​)​១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយ​អាទិ​ព្រហ្មចរិយ​សិក្ខា​ ​(​សេ​ក្ខ​ប្ប​ញ្ញ​ត្តិ​)​១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​ធម៌​ដ៏​ក្រៃលែង​ ​(​ការកំណត់​នូវ​នាម​និង​រូប​)​១​ ​មិន​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​វិន័យ​ដ៏​ក្រៃលែង​ ​(​វិន័យបិដក​ទាំងមូល​)​១​ ​មិន​អាច​ដើម្បី​ដោះស្រាយ​នូវ​ទិដ្ឋិ​ខុស​ ​ដែល​កើតឡើង​ដល់​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដោយ​ធម៌១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះ​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះ​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​បាន​ ​គឺ​ភិក្ខុ​អាច​ដើម្បី​បង្រៀន​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​ក្នុង​អភិ​សមា​ចារិកា​សិក្ខា១​ ​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ក្នុង​អាទិ​ព្រហ្មចរិយ​កា​សិក្ខា១​ ​អាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636793600954372225
ទៅកាន់ទំព័រ៖